អត្ថ​ប្រយោជនៃការ មិន​ស្លៀកខោ​ទ្រនាប់​នៅ​ពេល​គេងយប់



ការពារទ្វារមាស​ពីការឆ្លងមេរោគ
ការគេងយប់​ដោយ​អាក្រាតកាយ ជួយឲ្យយើង​ទទួលបាន​ផលប្រយោជន៍ជាច្រើន​សម្រាប់សុខភាព។ ស្ត្រីដែល​គេងមិនស្លៀក​ខោអាវទ្រនាប់ ជួយ​ការពារទ្វារមាស​មិនឲ្យ​ឆ្លង​មេរោគ, និងផ្តល់​ភាពងាយស្រួល​ដល់ទ្វារមាស​ក្នុង​ការដង្ហើម។

មិនឲ្យ​រមាស់ទ្វារមាស
ប្រសិនបើទ្វារមាស​របស់អ្នក​រមាស់ អ្នកអាច​សាកល្បង​គេងដោយ​មិនស្លៀកខោទ្រនាប់ វានឹងធ្វើឲ្យ​ប្រដាប់ភេទ​របស់អ្នក​ស្ងួតល្អ និងជួយ​កម្ចាត់​បាក់តេរី​ត្រង់តំបន់ឯកជន​បាន​ទាំង​ស្រុង ហើយអ្នក​ក៏អស់កង្វល់​ជាមួយ​នឹង​ការ​រមាស់ត្រង់​ប្រដាប់ភេទ​ទៀតដែរ។

វាការពាជំងឺ​រលាកប្រព័ន្ធ​តម្រងនោម
ដើម្បី​ទប់ស្កាត់​ការកើតជំងឺរលាក​ប្រព័ន្ធ​តម្រងនោម អ្នកគួរតែ​គេងមិនស្លៀក​ខោទ្រនាប់​នៅពេល​យប់។ ការសិក្សា​បានបង្ហាញ​ថា ការស្លៀកខោទ្រនាប់ ២៤ ម៉ោង វាអាច​បណ្ដាល​ឲ្យ​ឆ្លងមេរោគ​ក្នុង​បង្ហូរ​នោម ដែលជាមូលហេតុនៃ​ការកើតជំងឺរលាកប្រព័ន្ធតម្រង​នោមនេះ។

វាកាពារ​កុំឲ្យមានក្លិន​មិនល្អ
ប្រសិនបើ​តំបន់ឯកជន​របស់មាន​ក្លិនអាក្រក់​មិនល្អ វាប្រហែលមក​ពីដោយសារតែកំណើន​នៃបាក់តេរីនៅ​ក្នុង​ទ្វារមាស។ ដើម្បី​បង្កាក្លិនអាក្រក់នេះ អ្នក​មិនត្រូវ​គេងស្លៀក​ខោទ្រនាប់​ជា​ដាច់​ខាត នេះគឺជា​ដំដោះស្រាយ​ដ៏ល្អប្រសើរបំ​ផុត​សម្រាប់អ្នក។

វាការពារ​ពីការកើត​កន្ទួល និងជំងឺបូស
អ្នកអាច​ការពារពីបញ្ហា​ទាំងនេះ​បាន ដោយគ្រាន់តែ​គេងមិន​ស្លៀកខោទ្រនាប់។ បញ្ហាកើតជំងឺកបូស,កន្ទួលរមាស់វាកើតឡើង​ដោយសារតែ មិនបាន​ទទួល​ខ្យល់​គ្រប់គ្រាន់​ក្នុង​ការ​ដកដង្ហើម​នូវត្រង់​ប្រដាប់ភេទ។

ការពារ​ពីការ​ងាប់លិង្គ
បុរសដែល​គេងមិនស្លៀក​ខោទ្រនាប់ វាអាច​ជួយទប់ស្ដាត់​ពីការ​ងាប់លិង្គ។ តែ​ចំពោះបុរសដែល​ចូលចិត្តស្លៀកពាក់​រឹតតឹងណែន​ពេកពេញ​មួយថ្ងៃ គឺប្រឈម​មុខខ្ពស់​នាំឲ្យ​កើត​មាន​បញ្ហា​នេះដល់​អ្នក។ សូមព្យាយាមធ្វើការអនុវត្ត​ឲ្យបាន​គ្រប់គ្នា ដើម្បីទទួលអត្ថប្រយោជន៍ល្អជាច្រើន​ដល់សុខភាព​របស់អ្នក៕